បក្សកម្មុយនិស្តគុយបាប្រកាសលទ្ធផលជ្រើសតាំងថ្នាក់ដឹកនាំអាណត្តិថ្មី
|
បក្សកម្មុយនិស្តគុយបាប្រកាសលទ្ធផលជ្រើសតាំងថ្នាក់ដឹកនាំអាណត្តិថ្មី (Image: VNA) |
(VOVworld) – មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ បក្សកម្មុយនិស្ត
គុយបាបានបិទនាថ្ងៃទី ១៩ មេសា បន្ទាប់ពីប្រកាសលទ្ធផលជ្រើសតាំងគណៈ
កម្មាធិការមជ្ឈឹមបក្សអាណត្តិថ្មីនិងគណៈដឹកនាំរបស់បក្ស។ តាមនោះ លេខាទី
១ គណៈកម្មាធិការមជ្ឈឹមបក្ស លោក Raul Castro ត្រូវបានជ្រើសតាំងជាថ្មីម្តង
ទៀតជាថ្នាក់ដឹកនាំកំពូលរបស់បក្សកម្មុយនិស្តគុយបា។ លោក Jose Ramon
Machado បន្តរក្សាដំណែងធ្វើជាលេខាទី ២។ សមាជិកផ្សេងៗទៀតក្នុងការិយា
ល័យនយោបាយអណត្តិថ្មីរបស់បក្សកម្មុយនិស្តគុយបាមានចំនួន ១៧ នាក់។
លេខាទី ១ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តគុយបា លោក Raul Castro
បានប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈឹមអាណត្តិថ្មី ចំនួន
១៤២ នាក់៕