បក្សកុម្មុយនិស្តចិនលើកសំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(VOVWORLD) - គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានលើកសំណើរខ្លឹមសារមួយចំនួនក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសនេះដែលត្រូវបានប្រកាសនាថ្ងៃទី ២៥ កុម្ភៈ។ 
បក្សកុម្មុយនិស្តចិនលើកសំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ  - ảnh 1 បក្សកុម្មុយនិស្តចិនលើកសំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ 

(VOVworld) - គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានលើកសំណើរខ្លឹមសារមួយចំនួនក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសនេះដែលត្រូវបានប្រកាសនាថ្ងៃទី ២៥ កុម្ភៈ។ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានធ្វើឡើងបំពេញបន្ថែមចូលក្នុងរដ្ឋធម្មនុញ្ញខ្លឹមសារដែលសង្កត់ធ្ងន់ទៅលើកិច្ចដឹកនាំរបស់បក្សដោយលើកច្បាស់ថា៖ កិច្ចដឹកនាំរបស់បក្សកុម្មុយនិស្តចិនមាន អត្តសញ្ញាណសង្គមនិយមមានលក្ខណៈពិសេសចិនព្រមទាំងបញ្ចូលតំលៃស្នូលរបស់សង្គមនិយមចូលក្នុងរដ្ឋធម្មនុញ្ញផងដែរ។ គណៈកម្មាធិការជម្ឈឹមបក្សកុម្មុយនិស្តចិនបានស្នើឲ្យលុបចោលខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញដែលកំណត់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋមិនកាន់ដំណែងហួសពីរអាណត្តិជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ