បក្សកុម្មុយនិស្តវៀតណាមនិងគុយបាជួបប្រាស្រ័យសហប្រតិបត្តិការ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់គណៈកម្មការឃោសនាអប់រំមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការ សតិអារម្មណ៌
មជ្ឈឹមបក្សកុម្មុនិស្តគុយបា ដឹកនាំដោយលោក Rolando Alfolso Borges សមាជិក
មជ្ឈឹមបក្ស ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់
ថ្ងៃទី២១កញ្ញាឆ្នាំ២០១៣។ នាថ្ងៃទី១៧កញ្ញា នៅក្នុងជំនួបទទួលជួបគណៈប្រតិភូ
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ និងជាប្រធាន គណៈ
កម្មការឃោសនានិងអប់រំវៀតណាមបានសង្កត់ធ្ងន់ថា ទោះបីជាសភាពការណ៌
និង លក្ខណៈនៃប្រទេសទាំងពីរមានការខុសគ្នាក្តី ប៉ុន្តែបក្សទាំងពីរ ប្រជាជាតិ
ទាំងពីរវៀតណាម-គុយបាជានិច្ចកាលស្វិតស្វាញនឹងមាគ៌ាឈានឡើងកសាង
លិទ្ធិសង្គមនិយម។ លោក Dinh The Huynh ស្នើថា ក្នុងដំណើរទស្សនកិច្ចលើក
នេះ ភាគីទាំងពីរ គប្បីផ្លាស់ប្តូរ ស្វែងរកវិធានការសហប្រតិបត្តិការជាក់ស្តែង
ប្រកបដោយ ប្រសិទ្ធភាពជាងសមស្របទៅនឹងស្ថានភាពអន្តរជាតិនាបច្ចុបន្បន្ន
រួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជឿជាក់គ្នាទៅវិញទៅ
មករវាងបក្សនិងប្រទេសទាំងពីរផងដែរ៕