បក្សកុម្មុយនិស្តវៀតណាមនិងបេសកកម្មដែលប្រជាជនប្រគល់ជូន

(VOVWORLD) - បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីដឹកនាំរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ នៃការតស៊ូដើម្បីឯករាជ្យជាតិក៏ដូចជាការកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម ទៅក្នុងចលនាបដិវត្តរបស់ពិភពលោក។ 
បក្សកុម្មុយនិស្តវៀតណាមនិងបេសកកម្មដែលប្រជាជនប្រគល់ជូន - ảnh 1អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម តួនាទីនិងឋានៈរបស់វៀតណាមនាពេលថ្មីៗនេះ នៅលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បណ្ដាអ្នកជំនាញអន្តរជាតិបានសង្កត់ធ្ងន់លើសមិទ្ធិផលនៃបដិវត្តវៀតណាម ដែលផ្សារភ្ជាប់នឹងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អ្នកជំនាញ និងវាគ្មិនជាច្រើនរូបបានលើកត្រដែតនូវការដឹកនាំដ៏ឈ្លាសវ័យ ប៉ិនប្រសប់ និងមានភាពបត់បែនរបស់បក្សតាមរយៈប្រវត្តិសាស្ត្រវៀតណាម ចាប់ពីសម័យសង្គ្រាមប្រឆាំងនឹងការឈ្លានពាន ដល់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ពីការឯកភាពជាតិ។  ការអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីគឺជាគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម។ ទន្ទឹមនឹងនេះ រយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមជាប្រទេសដេលមានខឿនសេដ្ឋកិច្ចរីកចម្រើន លឿន បំផុតនៅអាស៊ីអាគ្នេយ៍ និងស្ថិតក្នុងក្រុមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយស្ថេរភាពជួរមុខនៅអាស៊ី។ សមិទ្ធិផលមួយទៀតដែលត្រូវបានអ្នកជំនាញជាច្រើនរូបកោតសរសើរយ៉ាងខ្លាំង គឺការចូលរួមសមាហរណកម្មប្រកបដោយជោគជ័យរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវបានកត់សម្គាល់ជារបត់សំខាន់បំផុតរបស់វៀតណាម ក្នុងទំនាក់ទំនងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ