បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈបក្សកុម្មុយនិស្តបង់ក្លាដែស

(VOVWORLD) -នារសៀលថ្ងៃទី១៩មិថុនា នៅទីក្រុងហាណូយ លោកស្រី Truong Thi Mai លេខា មជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានអញ្ជើញទទួល ជួបជាមួយគណៈបក្សកុម្មុយនិស្តបង់ក្លាដែសដឹកនាំដោយលោក Mudahidun Islam Xelim  ប្រធានគណៈកម្មាធិការបក្ស ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាមតាមសេចក្តីអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម។ 
បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈបក្សកុម្មុយនិស្តបង់ក្លាដែស - ảnh 1លោកស្រី Truong Thi Mai  អញ្ជើញទទួល ជួបជាមួយលោក Mudahidun Islam Xelim  

នៅទីនេះ លោក ស្រី Truong Thi Mai បានអះអាងថា បក្សកុម្មុយនិស្ត រដ្ឋាភិ បាលនិងប្រជាជនវៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រ សើរជាមួយបក្សកុម្មុយនិស្តបង់ក្លាដែស។ បក្សកុម្មុនិស្តវៀតណាមមានបំណងជម្រុញថែមទៀតចំណង សាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការ រវាងវៀតណាមជាមួយបង់ក្លាដែស ដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោក Mudahidun Islam Xelim  បានអះអាងថា បក្សកុម្មុយនិស្ត បង់ក្លាដែសជានិច្ចកាលគោរពនិងមានបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀតណាម ជាពិសេស ចែករំលែកព័ត៌មាន រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ