បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយគណបក្សកុម្មុយនិស្តបារាំង

(VOVWORLD) - តបតាមការអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម គណៈប្រតិភូជាន់ ខ្ពស់គណបក្សកុម្មុយនិស្តបារាំងដឹកនាំដោយលេខាទូទាំងប្រទេសលោក Fabien Roussel បានមកបំពេញទស្សនកិច្ចការងារនៅវៀត ណាមចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ ទី២៥ ខែកក្កដា។
បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយគណបក្សកុម្មុយនិស្តបារាំង - ảnh 1 លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹមវៀតណាម (ខាងស្ដាំ) ទទួលជួបជាមួយលេខាទូទាំងប្រទេសគណបក្សកុម្មុយនិស្តបារាំងលោក Fabien Roussel (រូបថត៖ TTXVN)

  នាថ្ងៃទី២១ ខែកក្កដា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូ គណបក្សកុម្មុយនិស្តបារាំង លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹមវៀតណាម បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរជា មួយគណបក្សកុម្មុយនិស្តបារាំង។ លោកក៏បានស្នើអោយភាគីទាំងពីរជំរុញកិច្ច សហប្រតិបតិ្តការជាក់ស្ដែងនានារវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរផងដែរ។

        ជាការឆ្លើយតប លោក Fabien Roussel បានសន្យានឹងបន្តរួមចំណែកជំរុញ ទំនាក់ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជា ជននៃប្រទេសទាំងពីរអោយកាន់តែរីកចម្រើនថែមទៀត។ លោកបានជម្រាបថា គណបក្សកុម្មុយនិស្តបារាំងកំពុងពង្រឹងកម្លាំង លើកកំពស់តួនាទីនិងឋានៈរបស់ គណបក្សនៅបារាំងនិងអឺរ៉ុប ដើម្បីឆ្ពោះទៅការរំលឹកខួបលើកទី ១០០ទិវាបង្កើត គណបក្សកុម្មុយនិស្តបារាំងនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ