បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈបក្សកុម្មុយនិស្តយមួយចំនួនរបស់អ៊ីតាលី
|
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបធ្វើការជាមួយតំណាងគណៈបក្សកុម្មុយនិស្តអ៊ីតាលី (រូបថតៈ
Quang Thanh/Vietnam+) |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីតាលីចាប់ ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ឧសភា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំនៃគណៈបក្សកុម្មុនិស្តមួយចំនួនរបស់អ៊ីតាលី។ ក្នុងបណ្តាជំនួប
នេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង សហប្រតិ បត្តិការរវាងបក្សកុម្មនិស្តវៀតណាមជាមួយគណៈបក្សកុម្មុយនិស្តអ៊ីតាលី និង គណៈបក្សបង្កើតឡើងវិញកុម្មុយនិស្តអ៊ីតាលី ។លោកស្រី Tong Thi Phong បាន
ជឿជាក់ថា គណៈបក្សទាំងពីរនឹងបន្តគាំទ្រនិងជួយឧបត្ថម្ភ សំដៅអភិវឌ្ឍន៍ទំនាក់ ទំនងវៀតណាម-អ៊ីតាលីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ក៏បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយគណៈកម្មាធិការបក្សកុម្មុយនិស្តអ៊ីតាលីនៅតំបន់ Veneto។
ក្នុងឱកាសនេះដែរ លោកស្រី Tong Thi Phong បានជួបសំណេះសំណាល ជាមួយ
កម្មាភិបាល មន្ត្រីស្ថានទូវៀតណាម និងអាណិកជន សិក្សានុស្សិតវៀត ណាមដែល
កំពុងសិក្សារៀនសូត្រនិងធ្វើការនៅអ៊ីតាលីផងដែរ៕