បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា

បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា - ảnh 1
បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា

(VOV)_នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រ
ជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានជួបសន្ទនាជាមួយ គណៈប្រតិភូ គណ
បក្សកម្មុយនីស្តឥណ្ឌា (CPI) ដឹកនាំដោយសមាជិកព្រឹទ្ធសភា  Doraisamy Raja ​ដែល​
កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត ណាម។ នៅទីនេះ លោកស្រី  Truong Thi
 Mai បានអះអាងថា៖ បក្ស រដ្ឋាភិបាល  និង ប្រជាជនវៀតណាមជានិច្ច កាល យក
ចិត្តទុកដាក់ និងគោរពទំនាក់ទំនង  មិត្តភាពដ៏ល្អប្រសើរជាមួយគណ បក្ស កម្មុយនីស្តឥណ្ឌា កត់សម្គាល់ការគាំទ្រ  ជួយឧបត្ថម្ភរបស់គណបក្សកម្មុយនីស្ត ឥណ្ឌា និងប្រជា
ជនឥណ្ឌាសំរាប់វៀត ណាម។ លោកស្រី Truong Thi Mai ក៏បានបង្ហាញ គោលបំណង
ជំរុញថែមទៀត ទំនាក់ទំនងរវាងបក្សកម្មុយនីស្តវៀតណាមនិង​គណបក្ស កម្មុយ នីស្ត
ឥណ្ឌាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព  ស្ថិរភាព 
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និង លើពិភពលោក។

រីឯ ​សមាជិកព្រឹទ្ធសភា Doraisamy Raja បានសម្ដែងនូវគោលបំណងបង្កើន ថែមទៀត
ទំនាក់ទំនងជាមួយបក្សកម្មុយនីស្តវៀតណាម ពិសេសគឺការផ្លាស់ប្តូរ ព័ត៍មានទ្រឹស្ដី 
និង ចែក រំលែកបទពិសោធន៍ក្នុងការងារកសាងបក្ស រួមចំណែកជំរុញ ទំនាក់ទំនង
រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ