បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយបណ្ដាគណបក្សនយោបាយនៅរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី១៦ តុលា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានសភា ឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin ដែលកំពុងបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ហើយស្វាគមន៍ចំពោះលទ្ធផលនៃជំនួប ពិភាក្សា និងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។

បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយបណ្ដាគណបក្សនយោបាយនៅរុស្ស៊ី - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ីនាពេលខាងមុខ។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្ដាគណបក្សនយោបាយនៅរុស្ស៊ី។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ីនាពេលខាងមុខ។
រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានអះអាងថា សភាឌូម៉ារុស្ស៊ីជានិច្ចកាលគាំទ្រការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម; នឹងខិតខំបង្កើនយន្តការសហប្រតិបត្តិការជិតស្និទ្ធ រវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រម ព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀត ណាមជាដៃគូអាទិភាពនិងសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននៅ តំបន់អាស៊ីប៉ាស៊ីហ្វិក។
នារសៀលថ្ងៃនេះដែរ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានសភាឌូម៉ារុស្ស៊ីលោក Vyacheslav Vichtorovich Volodin។ នារសៀលថ្ងៃដដែល ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានចេញដំណើរវិលត្រឡប់ទៅប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ