បក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះការតស៊ូរំដោះជាតិនិងអភិវឌ្ឍន៍របស់វៀតណាម

(VOVworld)- បក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះការតស៊ូរំដោះ
ជាតិនិងអភិវឌ្ឍន៍របស់វៀតណាម។ នេះជាការអះអាងរបស់លោក Chris Matlhako សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការកិច្ច​ការបរទេស
មជ្ឈឹមបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង ក្នុងការឆ្លើយសំភាសន៍របស់ អ្នកយកព័ត៌
មាន នៃទីភ្នាក់ងារសាព័ត៌មានវៀតណាម ប្រចាំនៅ Pretoria ក្នុង ឱកាសលោកទើប
នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម និង ចូលរួមសន្និសីទតំបន់
អាស៊ី-ប៉ាស៊ីហ្វិកសាមគ្គីជាមួយគុយបា ដែលបានរៀបចំ ឡើងនៅក្រុងហាណូយ
នាពេលថ្មីនេះ។ ក្នុងការឆ្លើយសំភាសន៍ លោក Matlhako បានសម្តែងការកោតសរសើរ ខណៈដែលលោកបានទស្សនាផ្ទាល់រាល់សមិទ្ធិ ការផ្លាស់ប្តូរ និងដំណើរការ
អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដែលប្រទេសវៀតណាម ទទួលបានលើគ្រប់វិស័យនា
ពេលកន្លងទៅ។ លោក Matlhako សម្តែងក្តីជឿជាក់ ថាទំនាក់ទំនងជាប្រពៃណី
ដ៏ល្អប្រសើរវាងបក្សទាំងពីរ ប្រជាជននៃប្រទេសទាំង ពីរ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកខាងត្បូងជាមួយវៀត ណាមនឹងមានការអភិវឌ្ឍន៍
ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ