បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទៅលើគោលនយោបាយ សម្រាប់ជនមានគុណូបការៈ

(VOVWORLD) -នារសៀលថ្ងៃទី១៦កក្កដា ក្នុងឱកាសនៃ ដំណើរទៅសាកសួរសុខទុកនិងជូន អំណោយនៅមជ្ឈមណ្ឌលថែទាំសុខភាពជនមានគុណូបការៈខេត្ត Quang Ngai ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ គោលនយោបាយសម្រាប់ជនមានគុណូបការៈ៖
បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទៅលើគោលនយោបាយ សម្រាប់ជនមានគុណូបការៈ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសាកសួរសុខទុកនិងជូន អំណោយនៅមជ្ឈមណ្ឌលថែទាំសុខភាពជនមានគុណូបការៈខេត្ត Quang Ngai

“យើងខ្ញុំតាងនាមបក្ស រដ្ឋ វៀតណាម សូមផ្ញើជូន ជនមានគុណូបការៈនូវ អំណោយជាសំភារៈ។ ទោះបីជាមិនច្រើននោះទេ ប៉ុន្តែ នេះជាអំណោយស្មារតី ក្នុង បំណងតបស្នងសងគុណយ៉ាងជ្រាលជ្រៅចំពោះការពលីរបស់មុខសញ្ញាគោល  នយោបាយទាំងអស់។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ កម្មាភិបាលនៅមជ្ឈមណ្ឌល នឹង អនុវត្តល្អរាល់ភារកិច្ចរបស់ខ្លួន ដើម្បីថែទាំសុខភាពទាំងខាងសំភារៈនិងខាងស្មារតី ជូនជនមានគុណូបការៈផងដែរ”។

        លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់ប្រាក់ចំនួន២០ពាន់ លានដុង សម្រាប់ជួយឧបត្ថម្ភប្រជាជននៅស្រុកកោះ Ly Son សាងសង់ផ្សារ។ លោកស្រីក៏អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារចំនួន៥ ដែលមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Quang Ngai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ