បក្សនិងរដ្ឋវៀតណាមចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនពលីនិងយុទ្ធជនពិការ
(VOVWORLD) - អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមចង់ចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះពលីកម្មដ៏ធំធេងរបស់វីរជនយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោបាយ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំក្នុងអំឡុងសង្គ្រាម។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Tam Duong |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២០) នាថ្ងៃទី ២៧ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ៦០ កញ្ចប់ ជូនចំពោះគ្រួសារ គោលនយោបាយចំនួន ៣០ និងសិស្សចំនួន ៣០ នាក់ដែលកំពុងជួបការលំបាកនៅស្រុក Tam Duong ខេត្ត Lai Chau។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមចង់ចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះពលីកម្មដ៏ធំធេងរបស់វីរជនយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោបាយ និងជន រងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំក្នុងអំឡុងសង្គ្រាម។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យខេត្ត Lai Chau ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះក្រុមគ្រួសារគោលនយោបាយ កុមារដែលស្ថិតក្នុងស្ថាន ភាពលំបាកខ្លាំង ជាពិសេស ផ្តោតលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រាប់ប្រជាជននៅតំបន់ភ្នំនិងជនជាតិភាគតិចផងដែរ៕