បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការអប់រំបណ្តុះបណ្តាលជាគោលនយោបាយជាតិជួរមុខ

(VOVWORLD) - លោកប្រធានរដ្ឋបានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ បណ្តុះបណ្តាលគឺជាគោលនយោបាយជាតិជួរមុខហើយយកចិត្តទុកដាក់ជានិច្ចដល់ការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលជាបុព្វបទសម្រាប់ វិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។ 
បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការអប់រំបណ្តុះបណ្តាលជាគោលនយោបាយជាតិជួរមុខ - ảnh 1ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១២ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាមចំនួន ៥៦ នាក់ តំណាងឱ្យអ្នកវិទ្យាសាស្ត្រចំនួន ១៥៨ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ២៥ ជុំវិញពិភពលោកដែលអញ្ជើញមកវៀតណាមដើម្បីចូលរួមសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែសីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានរំលឹកឡើងវិញនូវគោលដៅអភិវឌ្ឍន៍របស់វៀតណាមនោះ គឺក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៤៥។ លោកប្រធានរដ្ឋបានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ បណ្តុះបណ្តាលគឺជាគោលនយោបាយជាតិជួរមុខ ហើយយកចិត្តទុកដាក់ជានិច្ចដល់ការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលជាបុព្វបទសម្រាប់ វិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកប្រធានរដ្ឋបានអះអាងថា ក្នុងជោគជ័យរបស់វៀតណាម មានការរួមចំណែកដ៏ធំធេងរបស់កម្លាំងបញ្ញវន្តនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ; ព្រមទាំងមានបំណងចង់ទទួលបានការជួយគាំទ្របន្ថែមទៀតពីអ្នកវិទ្យាសាស្ត្រក្នុងស្រុកនិងបរទេស៖

“ខ្ញុំសង្ឃឹមថានាពេលខាងមុខ វៀតណាមនឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីអ្នកវិទ្យាសាស្ត្រអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅក្រៅប្រទេស។ តាមរយៈកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ការជួបប្រាស្រ័យ យើងអាចជំរុញ គាំទ្រ បំផុសគំនិត និងដឹកនាំក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់វៀតណាមនៅក្នុងនិងក្រៅប្រទេស… ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកវិទ្យាសាស្ត្រនានា ដែលបានផ្ដល់យោបល់លើគោលនយោបាយ និងបទពិសោធន៍ដ៏មានតម្លៃអំពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឲ្យវិទ្យាសាស្ត្រនិងការអប់រំមានការរួមចំណែកច្រើនបំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ