​បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារ​ក្រី ក្រ

(VOVworld) - បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារ​ក្រី
ក្រ មានជីវភាពរស់នៅលំបាក។នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang នៅសន្និសីទបូកសរុបចលនា”បុណ្យចូលឆ្នាំថ្មីដើម្បីជនក្រីក្រ និង
ជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំនៅនិទាឃរដូវឆ្នាំ២០១៥” ដែលប្រព្រឹត្ត
ទៅនាព្រឹកថ្ងៃទី១៤ មេសា នៅរដ្ឋធានីហាណូយ។លោកប្រធានរដ្ឋមានគោលបំ
ណងថា ការងារសប្បុរសធម៌ មនុស្សធម៌នឹងបានបន្តលាតត្រដាងអនុវត្តប្រកប
 ដោយប្រសិទ្ធភាពនិងជោគជ័យថែមទៀត។
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាព
ក្រីក្រ ធានាសុខុមាលភាពសង្គម ថែទាំជនក្រីក្រ ជនមានជីវភាពរស់នៅលំបាក។
នេះគឺជា ភារកិច្ចយូរអង្វែងនិងខ្ពង់ខ្ពស់ដែលត្រូវការលើកទឹកចិត្ត ទាក់ទាញការ
ចូលរួមយ៉ាង សកម្មរបស់សង្គមទាំងមូល។ខ្ញុំអំពាវនាវឲ្យបណ្ដាអង្គារ បុគ្គល អង្គ
ភាពអាជីវកម្មនៅក្នុង និងក្រៅប្រទេស សកម្មជួយជ្រោមជ្រែងសកម្មភាពមនុស្ស
ធម៌នានាដើម្បី ជួយឧបត្ថម្ភជនក្រីក្រ ជនមានជីវភាពរស់នៅលំបាកឈានទៅមុខ
ក្នុងជីវភាពរស់នៅ។”
​បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារ​ក្រី ក្រ  - ảnh 1
បណ្ដាអង្គការមហាជនរៃអង្គាសជួយជ្រោមជ្រែងជនក្រីក្រ ជនរោងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីមមែសប្តស័ក២០១៥កន្លងទៅ សមាគម កាកបាទក្រហមវៀតណាមបានចលនានិងប្រគល់អំណោយជិត២លានចំណែក
ដោយ មានតំលៃសរុបចំនួន៧២០ពាន់លានដុងជូនជនក្រីក្រ ជនមានជីវភាព
រស់នៅលំបាក នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ