បក្សនិងរដ្ឋវៀតណាមបន្តយកចិត្តទុកដាក់ការងារគាំពារកុមារ

បក្សនិងរដ្ឋវៀតណាមបន្តយកចិត្តទុកដាក់ការងារគាំពារកុមារ - ảnh 1
បក្សនិងរដ្ឋវៀតណាមបន្តយកចិត្តទុកដាក់ការងារគាំពារកុមារ

(VOVworld)-នាព្រឹកថ្ងៃទី១៦មករានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Tong Thi Phong បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាគម
ការពារសិទ្ធិកុមារវៀតណាម។ លោកស្រី Tong Thi Phong បានអះអាងថា បក្សនិង
រដ្ឋបន្តយកចិត្តទុកដាក់ទៅលើសកម្មភាពថែទាំនិងការពារកុមារ។ លោកស្រី Tong
Thi Phong បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ សមូហ
 ភាពនិងសប្បុរសជននានាបន្តរួមចំណែកសកម្មថែមទៀតចំពោះកុមារមានស្ថាន
ភាពលំបាកដើម្បីប្អូនៗអាចបំពេញនូវក្តីសុបិនរបស់ខ្លួន។

        នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានប្រគល់អំណោយឲ្យប្អូនៗ
និងបំផុសចលនាក្នុងទូទាំងប្រទេសបន្តថែទាំបុណ្យតេតសម្រាប់ជនក្រីក្រ ក្នុងនោះ
មានកុមារក្រីក្រ ដើម្បីមនុស្សគ្រប់រូបអាចទទួលបុណ្យតេតប្រពៃណីក្នុងបរិយាកាស
 សប្បាយរីករាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ