បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ ថែទាំបុណ្យតេតសំរាប់ពលករ
(VOVWORLD) - នាថ្ងៃទី ៦ ខែមករា លោក Tran Quoc Vuong សមាជិកការិយាល័យនយោ បាយ អចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់កម្មករនៅក្រុមហ៊ុនកាត់ដេរនាំចេញ Ha Phong ឃុំ Doan Bai ស្រុក Hiep Hoa ខេត្ត Bac Giang ។
ក្នុងជំនួបនេះ លោក Tran Quoc Vuong បានអះអាងថា ជារៀងរាល់ឆ្នាំ ដល់ពេលដែលចូលឆ្នាំថ្មីនិងនិទាឃរដូវមកដល់ម្តងៗ បក្ស រដ្ឋនិងសហជីពទាំងអស់ សុទ្ធតែមានសកម្ម ភាព ឆ្ពោះទៅកម្មករ និយោជិត ពោលគឺថែទាំដល់ជីវភាពរស់នៅរបស់កម្មករ។ លោក Tran Quoc Vuong បានជូនអំណោយចំនួន ៥០ កញ្ចប់; ខេត្ត Bac Giang បានជូនអំណោយចំនួន ៥០ កញ្ចប់ (មានតម្លៃ ១លាន ៣សែនដុងក្នុងមួយកញ្ចប់ ស្មើនឹង ៤៥ ដុល្លារអាមេរិកក្នុងមួយកញ្ចប់) សម្រាប់ជូនដល់កម្មករនិយោជិតដែលមានស្ថាន ភាពលំបាក។
ក៏នៅថ្ងៃទី៦ខែមករានេះដែរ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយដល់កម្មករដែលមានស្ថានភាពលំបាកនៅខេត្ត Gia Lai ។ ឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានជូនអំណោយ ១០០ កញ្ចប់ ក្នុងតម្លៃ ១លាន ៣សែនដុង (ស្មើនឹង 45 ដុល្លារក្នុងមួយកញ្ចប់) សម្រាប់កម្មករ ១០០ នាក់ដែលមានស្ថានភាពលំបាកនៅខេត្ត Gia Lai ផងដែរ៕