បើកសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ឧសភា សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។
បើកសន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតី និងថ្លែង សុន្ទរកថាបើកសន្និបាត។ នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិម នឹង ពិភាក្សាអំពីខ្លឹមសារនៃឯកសារដែលនឹងត្រូវបានដាក់ជូនមហាសន្និបាតបក្សលើកទី១៤; រៀបចំការដឹកនាំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាត។ (រូបថត៖ VOV) |
ថ្លែងសុន្ទរកថាបើកសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បាន លើកច្បាស់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នឹងប្រព្រឹត្ត ទៅនៅដើមឆ្នាំ២០២៦។ នេះ គឺជាព្រឹត្តិការណ៍នយោបាយមានសារសំខាន់ខ្លាំង ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយលើគោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម។ ដូច្នេះសេចក្តីព្រាងឯកសារ និងរបាយការណ៍នយោបាយត្រូវគ្របដណ្ដប់លើបញ្ហានានា ទាក់ទងនឹងទស្សនៈ គោលមាគ៌ា គោលជំហរគោលនយោបាយរបស់បក្សលើគ្រប់ ទិដ្ឋភាពនៃជីវភាពសង្គម៖
“របាយការណ៍សេដ្ឋកិច្ចសង្គម របាយការណ៍ស្តីពីការកសាងបក្ស និងការអនុវត្ត លក្ខ័ន្តិកៈបក្ស គឺជារបាយការណ៍ឯកទេសដ៏ជ្រាលជ្រៅអំពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងការកសាងនិងពង្រឹងបក្ស ហើយជាមូលដ្ឋានជាក់លាក់ បង្ហាញពី ភាពត្រឹមត្រូវនៃការធ្វើអត្ថាធិប្បាយ ការវាយតម្លៃស្ថានភាព ការជ្រួតជ្រាប និងការធ្វើ ជាក់ស្ដែងភាវូបនីយកម្មនូវទិសដៅធំអំពីគោលជំហរ គោលនយោបាយ និងដំណោះ ស្រាយដែលត្រូវបានសង្ខេបនៅក្នុងរបាយការណ៍នយោបាយ។ ចាំបាច់ត្រូវមានភាព សមស្រប ភាពស៊ីសង្វាក់គ្នាជាមួយនឹងទស្សនៈ និងទិសដៅធំៗដែលមានចែងក្នុង របាយការណ៍នយោបាយ។ សេចក្ដីព្រាងឯកសារដែលត្រូវបានដាក់ជូនសន្និបាតលើក នេះ គួរតែលើកឡើងទិសដៅ ប្រកបដោយលក្ខណៈបើកចំហដោយមានជម្រើសផ្សេង គ្នាជាច្រើន ដើម្បីឲ្យមជ្ឈិមផ្ដល់មតិបញ្ជាដឹកនាំ និងជ្រើសរើស”៕