បើកសន្និសីទកម្មាភិបាលទូទាំងប្រទេសផ្សព្វផ្សាយនិងអនុវត្តសេចក្ដីសម្រេចចិត្តអំពីការកសាងបក្ស

បើកសន្និសីទកម្មាភិបាលទូទាំងប្រទេសផ្សព្វផ្សាយនិងអនុវត្តសេចក្ដីសម្រេចចិត្តអំពីការកសាងបក្ស - ảnh 1
បើកសន្និសីទកម្មាភិបាលទូទាំងប្រទេសផ្សព្វផ្សាយនិងអនុវត្តសេចក្ដីសម្រេចចិត្តរបស់សន្និបាតមជ្ឈឹមលើកទី៤អំពីការកសាងបក្ស

(VOV)_នាព្រឹកថ្ងៃទី៩ធ្នូ នៅទីក្រុងហាណូយ ការិយាល័យនយោបាយ បានរៀបចំសន្និសីទអនឡាយ ដោយប្រធានបទ៖​កម្មាភិបាលទូទាំងប្រទេស​ផ្សព្វផ្សាយ ​អនុវត្ត​
សេចក្ដី​សម្រេចចិត្ត របស់​សន្និបាត លើកទី៤ នីតិកាលទី​១២ ស្ដីអំពីការកសាង​ កែលំ
អបក្ស។ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អះអាង​​ថា៖ 
​ការអនុវត្តសេចក្ដីសម្រេចចិត្តនេះត្រូវបានអនុវត្តព្រមៗគ្នាជាមួយសេចក្ដី​សម្រេចចិត្ត
ផ្សេងៗទៀត របស់មជ្ឈឹម របស់រដ្ឋសភា និងរដ្ឋាភិបាលសំដៅជំរុញការ​អភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមកិច្ច ការពាររឹងមាំសន្តិសុខ បើកទូលាយទំនាក់ទំនងអន្តរជាតិ បង្កើតទំ
នុកទុកចិត្តក្នុងបក្ស ក្នុងប្រជាជន៖

          “ ដើម្បីអនុវត្តល្អ សេចក្តីសម្រេចចិត្ត របស់​សន្និបាត លើកទី៤ ស្ដីអំពីការ​កសាង
បក្សនេះ គឺត្រូវយល់ដឹងច្បាស់ ប្តេជ្ញាខ្លាំង និងវិធីសាស្ត្រត្រឹមត្រូវ។ ​ការិយាល័យ​នយោល
​បាយជឿជាក់ថា៖ ដោយមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ របស់បក្ស​ទាំង​មូល 
ឯកភាពជាធ្លុងមួយ និងការគាំទ្រខ្លាំងក្លាពីប្រជាជនទាំងមូល ប្រព័ន្ធ​នយោបាយ
ទាំងមូលអនុវត្តព្រមៗគ្នា ដើម្បីបក្សកាន់តែស្អាតស្អំ រឹងមាំ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ