បើកសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក
|
បើកសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក |
(VOV)_នាព្រឹកថ្ងៃទី១៦កុម្ភះ (ថ្ងៃទី១៥កុម្ភះតាមម៉ោងតំបន់) សន្និសីទជាន់ខ្ពស់
ពិសេសអាស៊ាន-អាមេរិក ត្រូវបានបើកជាផ្លូវការនៅរដ្ឋ California (អាមេរិក) ដោយ
មានការចូលរួមរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama និងថ្នាក់ដឹកនាំប្រ
ទេសជាសមាជិកអាស៊ានទាំង១០។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទលើក
នេះ។ តាមគំរោងប្រធានបទពិភាក្សានៅសន្និសីទជាន់ខ្ពស់លើកនេះគឺប្រមូលផ្តុំទៅ
លើកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងបញ្ហាសមុទ្រខាងកើត។
ក្នុងថ្ងៃធ្វើការដើមដំបូង ដោយប្រធានបទ៖ ជំរុញភាពសម្បូររុងរឿងនៅក្នុងតំ
បន់ ដោយផ្អែកទៅលើការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម សន្និសីទលើក
នេះនឹងប្រមូលផ្តុំទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយប្រមូលផ្តុំទៅលើការអនុ
វត្តកិច្ចព្រមព្រៀង TPP ។
ក្នុងថ្ងៃធ្វើការទីពីរ សន្និសីទនឹងពិភាក្សាអំពីបញ្ហាសមុទ្រ ដែលក្នុងនោះសង្កត់
ធ្ងន់ទៅលើសេរីភាព និងសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត។ ទីប្រឹក្សាសន្តិ
សុខជាតិអាមេរិក លោក Ben Rhodes បានអោយដឹងថា៖ ប្រធានាធិបតី លោក
Barack Obama នឹងនាំចេញសារថា៖ ជំលោះទាំងឡាយត្រូវដោះស្រាយដោយសន្តិ
វិធី សមស្របជាមួយការកំណត់របស់អន្តរជាតិ។ ក្រៅពីនោះ បណ្ដាថ្នាក់ដឹកនាំនេះ
ក៏បានពិភាក្សាអំពីលិទ្ធិភេរវកម្ម និងការលំបាកសាកល្បងឆ្លងដែនផងដែរ៕