បើកសន្និសីទរដ្ឋមន្ត្រីWTO លើកទី១១

(VOVWORLD) -សន្និសីទរដ្ឋមន្ត្រី អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១១ បានបើកនាថ្ងៃទី១០ធ្នូ នៅទីក្រុងBuenos Aires របស់ Argentina ដោយមានការចូលរួមរបស់តំណាងចំនួន៤០០នាក់ មកពីប្រទេសជាសមាជិកចំនួន១៦៤។ 
បើកសន្និសីទរដ្ឋមន្ត្រីWTO លើកទី១១ - ảnh 1បើកសន្និសីទរដ្ឋមន្ត្រីWTO លើកទី១១ 

សន្និសីទរដ្ឋមន្ត្រី អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១១ បានបើកនាថ្ងៃទី១០ធ្នូ នៅទីក្រុងBuenos Aires របស់ Argentina ដោយមានការចូលរួមរបស់តំណាងចំនួន៤០០នាក់ មកពីប្រទេសជាសមាជិកចំនួន១៦៤។ គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម លោក Tran Quoc Khanh។ 

          ថ្លែងមតិនៅទីនេះ អគ្គនាយកWTO លោក Roberto Azevedo អះអាងថា៖ WTO នឹងបន្តកម្មវិធីពាណិជ្ជកម្មពហុទិស និងអំពាវនាវអោយបណ្ដាប្រទេសសកម្មថែមទៀត ក្នុងការចរចារអំពីបញ្ហាសំខាន់ៗនៃពាណិជ្ជកម្មពិភពលោក។ 

          តាមផែនការ រដ្ឋមន្ត្រីចំនួនជិត១៨០រូបនៃបណ្ដាប្រទេសជាសមាជិក WTO អញ្ជើញចូលរួមសន្និសីទពិភាក្សាក្នុងរយៈពេល៤ថ្ងៃ ស្ដីអំពីបញ្ហាសន្តិសុខស្បៀងអាហារ អភិវឌ្ឍន៍កសិកម្ម ពាណិជ្ជកម្មអេឡិកត្រូនិក និងពន្ធទំនិញឧស្សាហកម្ម…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ