បើកសន្និសីទសកលស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយលេខាធិការដ្ឋានកម្មវិធីស្បៀងអាហារនិរន្តរភាពនៃអង្គការសហប្រជាជាតិបានបើក “សន្និសីទសកលលើកទី ៤៖ ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព - បណ្តាញភពតែមួយ”។
ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃច័ន្ទទី ២៤ មេសានេះដល់ថ្ងៃព្រហស្បតិ៍ ២៧ មេសា សន្និសីទក្រោមប្រធានបទ "ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព និរន្តរភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទនៃវិបត្តិថ្មី”។ បញ្ហាធានាសន្តិសុខស្បៀងនៅវៀតណាម និងសន្តិសុខស្បៀងក្នុងពិភពលោកនឹងត្រូវបានគណៈប្រតិភូលើកមកពិភាក្សានៅក្នុងសន្និសីទនេះ។
ជាមួយនឹងវគ្គប្រជុំផ្លូវការចំនួន ៩និងវគ្គបច្ចេកទេសចំនួន ១០ នៅខាងក្រៅ សន្និសីទបានពិចារណាលើឧបសគ្គ ការលំបាក និងបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ និងស្នើរចេញដំណោះស្រាយ។
សូមគូសបញ្ជាក់ថា នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រីដែលមានប្រតិភូចូលរួមប្រមាណ ៣០០នាក់ តំណាងប្រទេសនិងអង្គការអន្តរជាតិ។ ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព បណ្តាញភពតែមួយ បច្ចុប្បន្នមានប្រទេសចូលរួមជាង ១០០ ក្នុងនោះមានវៀតណាមផងដែរ៕