បើកសន្និសីទស្ដីពីសន្តិភាព និង ផ្សះផ្សាសូម៉ាលី

(VOVWORLD) -នាថ្ងៃទី ១២ កុម្ភៈ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញការជាច្រើនរូបបានអញ្ជើញចូលរួមសន្និសីទរយៈពេល ៣ថ្ងៃ នៅរដ្ឋធានីម៉ូហ្គាឌីស្យូប្រទេសសូម៉ាលី ដើម្បីពិភាក្សាអំពីវិធីជំរុញសន្តិភាព ក៏ដូចជាការផ្សះផ្សាជាតិនៅសូម៉ាលី។សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្រុមបេសកជនជំនួយការរបស់អង្គការសហប្រជាជាតិនៅសូម៉ាលី (UNSOM) រួមសហការជាមួយរដ្ឋាភិបាលន័រវែសនិងសូម៉ាលី។

តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅសូម៉ាលី លោក Michael Keating បានឲ្យដឹងថា សន្និសីទនេះសំដៅជួយដោះស្រាយរាល់បញ្ហាដែលសូម៉ាលីកំពុងប្រឈមមុខ រួមមានការបង្ការ ទប់ស្កាត់ជម្លោះ ការខិតខំប្រឹងប្រែងផ្សះផ្សាជាតិ និង លក្ខខណ្ឌចម្បង ដើម្បីទទួលបានស្ថិរភាពរយៈពេលយូរអង្វែងនៅសូម៉ាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ