បើកសន្និសីទសន្តិសុខទីក្រុង Munich

(VOVWORLD) - សន្និសីទនេះបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ) ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗនៃសន្តិសុខពិភពលោកបច្ចុប្បន្ន។
បើកសន្និសីទសន្តិសុខទីក្រុង Munich - ảnh 1សន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំនេះត្រូវបានគេរំពឹងថានឹងបង្កើតកន្លែងសម្រាប់ការសន្ទនា និងការផ្សះផ្សារវាងប្រទេសនានា។ រូបថត៖ securityconference

សន្និសីទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំ (MSC) បានបើកជាផ្លូវការនៅថ្ងៃនេះ (ថ្ងៃទី ១៦ ខែកុម្ភៈ) នៅទីក្រុង Munich រដ្ឋ Bavaria (ប្រទេសអាល្លឺម៉ង់)។ សន្និសីទនេះបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ) ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗនៃសន្តិសុខពិភពលោកបច្ចុប្បន្ន។

ព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ១៩៦៣ មក សន្និសីទសន្តិសុខទីក្រុង Munich (MSC) ត្រូវបានចាត់ទុកថាជាវេទិកាឈានមុខគេរបស់ពិភពលោកលើបញ្ហាទាក់ទងនឹងសន្តិភាព និងសន្តិសុខពិភពលោក ដែលជាកន្លែងសម្រាប់ប្រទេសនានា ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ គឺអាចពិភាក្សា ដោយត្រង់អំពីទស្សនៈ និងគោលនយោបាយរបស់គ្នាទៅវិញទៅមក។ សន្និសិទ MSC ឆ្នាំនេះធ្វើឡើងក្នុងបរិបទនៃបរិយាកាសសន្តិសុខសកលដែលបន្តប្រែប្រួលយ៉ាងខ្លាំង ដូច្នេះប្រធានបទសំខាន់ៗមួយចំនួននឹងត្រូវបានពិភាក្សា។ ប្រធាន MSC លោក Christoph Heusgen បានឲ្យដឹងថា៖

“នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្ម - G7 នៅខាងក្រៅសន្និសីទ។ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏តំណាងឲ្យសហភាពអឺរ៉ុបចូលរួមដែរ។ លើសពីនេះ នឹងមាននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ ហើយជាការពិតណាស់ ប្រធានបទទាក់ទងនឹងការអត្ថាធិប្បាយរបស់លោក Donald Trump អំពីអង្គការ NATO នឹងមាននៅក្នុងរបៀបវារៈពិភាក្សា។ បណ្ដាប្រទេសអឺរ៉ុបនឹងមានវត្តមាន ហើយឆ្លើយសំណួរលើប្រធានបទនេះ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ