បើកសប្តាហ៍កិច្ចសហប្រតិបត្តិការអប់រំអាស៊ាន - ចិន

(VOVWORLD) -ប្រតិភូដែលបានចូលរួមសប្តាហ៍នេះក៏នឹងត្រូវចូលរួមវេទិការពហុភាគីចំនួន ១០ ដែលរួមមានគម្រោងចំនួន២២ ដោយផ្ដោតសំខាន់លើបញ្ហាសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា បណ្ដុះបណ្ដាល វិជ្ជាជីវៈ មត្តេយ្យការ ច្នៃប្រឌិត បណ្តុះបណ្តាលសហគ្រិននៅសាកលវិទ្យាល័យនានា។

នាថ្ងៃទី ២២ ខែកក្កដា សប្តាហ៍នៃកិច្ចសហប្រតិបត្តិការអប់រំចិន - អាស៊ានលើកទី ១២ បានបើកនៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ នៃប្រទេសចិន ដោយមានការចូលរួមពីសំណាក់តំណាងនិងនិស្សិតជាង ២៤០០ នាក់ មកពីចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាប្រទេសដៃគូចំនួន ៧ ដូចជារុស្ស៊ី ស្វីស និងកាហ្សាក់ស្ថាន។ នៅទីនេះចិននិងអាស៊ានបានពង្រឹងទំនាក់ទំនង  សហប្រតិបត្តិការផ្នែកអប់រំរវាងភាគីទាំងពីរ។ ប្រតិភូដែលបានចូលរួមសប្តាហ៍នេះក៏នឹងត្រូវចូលរួមវេទិការពហុភាគីចំនួន ១០ ដែលរួមមានគម្រោងចំនួន២២ ដោយផ្ដោតសំខាន់លើបញ្ហាសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា បណ្ដុះបណ្ដាល វិជ្ជាជីវៈ មត្តេយ្យការ ច្នៃប្រឌិត បណ្តុះបណ្តាលសហគ្រិននៅសាកលវិទ្យាល័យនានាកិច្ចសហប្រតិបត្តិការរវាងសាលារៀននិងអង្គភាពអាជីវកម្មក៏ដូចជាផ្លាស់ប្តូរមតិរវាងយុវជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ