បើកសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២២

(VOVWORLD) - នៅសម័យបើក អ្នកជំនាញអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសំខាន់ៗរបស់វៀតណាមក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ 
បើកសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២២ - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Manh Hung ថ្លែងសុន្ទរកថាបើក (រូបថត៖ qdnd.vn)

សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “ដៃគូសកលសម្រាប់អនាគតឌីជីថលប្រកបដោយនិរន្តរភាព” បានបើកនាព្រឹកថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ។ នៅសម័យបើក អ្នកជំនាញអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសំខាន់ៗរបស់វៀតណាម ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ជាពិសេស គំនិតផ្តួចផ្តើមរបស់វៀតណាមនៅពេលបង្កើត “ក្រុមការងារជំនាញអាស៊ានស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ” ត្រូវបានបណ្តាប្រទេសអាស៊ានគាំទ្រ ហើយនឹងមានការពិភាក្សាបន្ថែមទៀតលើការកសាងយន្តការសហប្រតិបត្តិការពិសេសក្នុងចំណោមប្រទេសអាស៊ាន។ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគន៍មានប្រសាសន៍ថា៖ “នៅក្នុងពិភពឌីជីថល យើងនឹងកាន់តែស្និទ្ធស្នាលជាមួយគ្នា ឥទ្ធិពលរបស់យើងទៅលើគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះយើងនឹងត្រូវរៀនបន្ថែមទៀតដើម្បីរស់នៅជាមួយគ្នា។ បរិយាកាសរស់នៅថ្មី បរិស្ថានរស់នៅថ្មី នឹងទាមទារគោលការណ៍ថ្មី ច្បាប់ថ្មី វប្បធម៌ថ្មី។ អ្វីៗថ្មីនេះមិនមានអ្នកណាទៅបង្រៀនមុនទេ គឺមានតែផ្លាស់ប្តូរ និងរៀនពីគ្នាទៅវិញទៅមក។ ដូច្នេះ ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់សប្តាហ៍ឌីជីថលអន្តរជាតិដំបូងគឺ៖ "ដៃគូសកលសម្រាប់អនាគតឌីជីថលប្រកបដោយនិរន្តរភាព"។ គំនិតផ្តួចផ្តើមនេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ហើយយើងនឹងរក្សាឱ្យក្លាយជាការងារប្រចាំឆ្នាំរបស់ប្រទេសអាស៊ាន”។

បើកសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២២ - ảnh 2ទិដ្ឋភាពនៃសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២២ (រូបថត៖ qdnd.vn)

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ក្នុងនោះមានសិក្ខាសាលា ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម សហការយ៉ាងសកម្ម និងធ្វើសមាហរណកម្មទៅក្នុងពិភពលោក” នឹងពិភាក្សាអំពីសក្តានុពល ឱកាស និងដំណោះស្រាយដើម្បីបង្កើនការទាក់ទាញវិនិយោគ គាំទ្រការបង្កើតភាពជាដៃគូសម្រាប់សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម និង ប្រទេសផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ