បើកសប្តាហ៍ម៉ាឡេស៊ី ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី

(VOVWORLD) - នៅឯការតាំងពិព័រណ៌ក៏មានសកម្មភាពតភ្ជាប់ពាណិជ្ជកម្មរវាងអាជីវកម្មវៀតណាម-ម៉ាឡេស៊ី និងការសម្តែងសិល្បៈប្រពៃណីផងដែរ។ 
បើកសប្តាហ៍ម៉ាឡេស៊ី ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី - ảnh 1លោក Bui Xuan Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសម្តែងនូវពិធីវាយគង ដើម្បីបើកការតាំងពិព័រណ៌ម៉ាឡេស៊ី  បើកសប្តាហ៍ Madani របស់ម៉ាឡេស៊ីនៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ៩ មិថុនា នៅទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញបានប្រារព្ធពិធីបើក “តាំងពិព័រណ៍ម៉ាឡេស៊ី” ដោយបង្ហាញម៉ាកយីហោជាង ៣០ និងសកលវិទ្យាល័យម៉ាឡេស៊ីមួយចំនួនលើវិស័យផលិតផលប្រេង សំណង់ ការថែទាំសុខភាព ធនាគារ សណ្ឋាគារ និងអប់រំ។ នៅឯការតាំងពិព័រណ៌ក៏មានសកម្មភាពតភ្ជាប់ពាណិជ្ជកម្មរវាងអាជីវកម្មវៀតណាម-ម៉ាឡេស៊ី និងការសម្តែងសិល្បៈប្រពៃណីផងដែរ។ ការតាំងពិព័រណ៌នេះ ជាសកម្មភាពបើកដំណើរការជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ “សប្តាហ៍ម៉ាឡេស៊ី Madani” នៅទីក្រុងហូជីមិញ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម  -ម៉ាឡេស៊ី (១៩៧៣-២០២៣)។

ថ្លែងមតិនៅទីនេះ លោក Dato Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សប្តាហ៍ម៉ាឡេស៊ី Madani   ត្រូវបានប្រារព្ធឡើងនៅទីក្រុងហូជីមិញលើកនេះ ដើម្បីបង្ហាញពីស្មារតី Madani របស់ម៉ាឡេស៊ី ក្នុងការកសាងសង្គម ប្រកបដោយវឌ្ឍនភាព និងទូលំទូលាយដោយផ្អែកលើមូលដ្ឋានតម្លៃស្នូលនៃនិរន្តរភាព វិបុលភាព ការច្នៃប្រឌិត ការគោរព ការជឿជាក់ និងការយល់ដឹង ដើម្បីបង្កើតអនាគតនៃសន្តិភាព និងវិបុលភាព។

នៅក្នុងកម្មវិធីសប្តាហ៍ម៉ាឡេស៊ី Madani  ក៏មានព្រឹត្តិការណ៍ជាច្រើន ក្នុងនោះ ពិធីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-វៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ១៣ មិថុនា និងនៅខេត្ត Dong Nai នាថ្ងៃទី ១៥ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ