បើក"សប្តាហ៍វប្បធម៌ទេចរណ៍បេតិកភណ្ឌបៃតង - ទីជួបជុំមនុស្ស និងធម្មជាតិ" លើកទី២
(VOVWORLD) -នាយប់ថ្ងៃទី ២១ វិច្ឆិកា នៅនៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌និងសិល្បៈវៀតណាមក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានបើក"សប្តាហ៍វប្បធម៌ទេចរណ៍បេតិកភណ្ឌបៃតង - ទីជួបជុំមនុស្ស និងធម្មជាតិ" លើកទី២។
បើក"សប្តាហ៍វប្បធម៌ទេចរណ៍បេតិកភណ្ឌ
បៃតង - ទីជួបជុំមនុស្ស និងធម្មជាតិ" លើកទី២ |
នាយប់ថ្ងៃទី ២១ វិច្ឆិកា នៅនៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌និងសិល្បៈវៀតណាមក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានបើក"សប្តាហ៍វប្បធម៌ទេចរណ៍បេតិកភណ្ឌបៃតង - ទីជួបជុំមនុស្ស និងធម្មជាតិ" លើកទី២។ សប្តាហ៍វប្បធម៌នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ វិច្ឆិកា ដោយមានសកម្មភាពជាច្រើន សំដៅរួមចំណែកលើកកំពស់មនសិការរបស់សហគមន៍ក្នុងការួមដៃគ្នា អភិរក្សបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិរបស់ប្រជាជាតិដូចជា៖ ពិព័រណ៍ "ចំណាប់អារម្មណ៍បេតិកភណ្ឌធម្មជាតិវៀតណាម" តាំងបង្ហាញ"បេតិកភណ្ឌបៃតងតាមដំណើរផ្លូវទឹក" មហោស្រពគូរគំនូរ "កុមារជាមួយបេតិកភណ្ឌធម្មជាតិវៀតណាម" និងលំហម្ហូបហាហារដ៏វិសេសវិសាលនៅតំបន់ភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង។ ជាពិសេស នៅពិព័រណ៍ "ចំណាប់អារម្មណ៍បេតិកភណ្ឌធម្មជាតិវៀតណាម"នោះ បណ្ដាតម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌធម្មជាតិរបស់វៀតណាម និងពិភពលោក ដូចជា៖បេតិកភណ្ឌធម្មជាតិពិភពលោកឈុងសមុទ្រ Ha Long (Quang Ninh) សួនឧទ្យានជាតិ Phong Nha - Ke Bang (Quang Binh) បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ Trang An (Ninh Binh) និងមណ្ឌលអភិរក្សជីវចម្រុះព្រៃលិចទឹកប្រៃ Can Gio (ទីក្រុងហូជីមិញ)នឹងឧទ្ទេសនាមដល់សាធារណៈជនផងដែរ។ លោក Vo Cong Anh នាយកមជ្ឈមណ្ឌលព័ត៌មានពិព័រណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“យើងចង់នាំបញ្ជូនសារដល់ទស្សនិកជននៅពិព័រណ៍លើកនេះ ពោលគឺចំពោះពិព័រណ៍ “ព្រៃលិចទឹកប្រៃ Can Gio - តម្លៃធម្មជាតិ និងជីវិត“។ ព្រៃនេះកាលពីពេលអតីតកាលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយសារជាតិគីមីពុល ប៉ុន្តែដោយមានការស្រុះចិត្តគំនិត និងការបញ្ជាណែនាំរបស់ទីក្រុងនោះ ព្រៃឈើ Can Gio ត្រូវបានស្តារឡើងវិញជាជំហានៗ ហើយដល់ ឆ្នាំ ២០០០ ព្រៃឈើ Can Gio ត្រូវបានទទួលស្គាល់ជាបណ្ឌលអភិរក្សជីវចម្រុះនៃពិភពលោក”៕