បើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាលនិងឥណ្ឌា

(VOVWORLD) - លោក Le Quang Trung អគ្គនាយករង VIMC បានអះអាងថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន VIMC បានវាយតម្លៃថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។
បើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាលនិងឥណ្ឌា - ảnh 1សន្និសីទតាមអនឡាញបើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាល និងឥណ្ឌា ហើយគ្រោងនឹងតភ្ជាប់ជាមួយបង់ក្លាដែស (រូបថត៖ VNA)

នាថ្ងៃទី ២៧ ខែកក្កដា ស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានសម្របសម្រួលជាមួយអគ្គក្រុមហ៊ុននាវាចរណ៍វៀតណាម (VIMC) រៀបចំសន្និសីទតាមអនឡាញបើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាល និងឥណ្ឌា ហើយគ្រោងនឹងតភ្ជាប់ជាមួយបង់ក្លាដែស។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោក Le Quang Trung អគ្គនាយករង VIMC បានអះអាងថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន VIMC បានវាយតម្លៃថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ VIMC បានបង្កើតខ្សែផ្លូវដឹកជញ្ជូនកុងតឺន័រតភ្ជាប់ផ្ទាស់ រវាង Hai Phong (វៀតណាម) - ម៉ាឡេស៊ី - ឥណ្ឌា ហើយចាប់ពីខែឧសភា ឆ្នាំ ២០២២ VIMC បន្តបញ្ជូននាវាកុងតឺន័រ  ១ ០០០ TEU ទៅកាន់ Cua Lo ខេត្ត Nghe An វៀតណាមដឹកជញ្ជូនទំនិញទៅកាន់ឥណ្ឌា។ នេះគឺជាខ្សែផ្លូវតភ្ជាប់ផ្ទាល់រវាងវៀតណាម - ឥណ្ឌា ជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើប្រៀបធៀបទៅនឹងខ្សែផ្លូវបច្ចុប្បន្ន ។ VIMC ក៏បានធ្វើការសិក្សាស្រាវជ្រាវ និងកំណត់គោលដៅបើកខ្សែផ្លូវតភ្ជាប់ជាមួយកំពង់ផែ Chittagong របស់បង់ក្លាដែសក្នុងខែសីហា ឆ្នាំ ២០២២ ខាងមុខ។

ចំណែកឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែសលោក Pham Viet Chien បានសង្ឃឹមថា ខ្សែផ្លូវសមុទ្រតភ្ជាប់បង់ក្លាដែសនឹងជំរុញសកម្មភាពពាណិជ្ជកម្មរវាងវៀតណាម និងបង់ក្លាដែស នាំមកនូវផលប្រយោជន៍ដល់ក្រុមហ៊ុននាវា និងសហគ្រាសនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ