បើកសម្ពោធគម្រោងការណ៍ធនាគារស្បៀងអាហារ Foodbank វៀតណាម
(VOVWORLD) -សំដៅបង្ការប្រឆាំងការខ្ជះខ្ជាយស្បៀងអាហារ ផ្ដល់ចំណែកបរិភោគសំរាប់ ជនមានឋានៈទាបក្នុងសង្គមនោះ នាព្រឹកថ្ងៃទី២០ មករា នៅទីក្រុង ហូជីមិញ ភាគ ខាងត្បូងវៀតណាម ក្រុមប្រឹក្សាគាំពារសមាគមន៍កាកបាទក្រហមវៀតណាម រួមជាមួយមជ្ឈមណ្ឌលការងារសង្គមកិច្ចយុវជនជំទង់វៀតណាម បានរៀបចំពិធី បើកសម្ពោធគម្រោងការណ៍ធនាគារស្បៀងអាហារ Foodbank វៀតណាម។
ទិដ្ឋភាពនៃពិធីបើកសម្ពោធគម្រោងការណ៍ Foodbank វៀតណាម (រូបថត៖ CATPHCM) |
សំដៅបង្ការប្រឆាំងការខ្ជះខ្ជាយស្បៀងអាហារ ផ្ដល់ចំណែកបរិភោគសំរាប់ ជនមានឋានៈទាបក្នុងសង្គមនោះ នាព្រឹកថ្ងៃទី២០ មករា នៅទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាម ក្រុមប្រឹក្សាគាំពារសមាគមន៍កាកបាទក្រហម វៀត ណាម រួមជាមួយមជ្ឈមណ្ឌលការងារសង្គមកិច្ចយុវជនជំទង់វៀតណាម បានរៀបចំពិធី បើកសម្ពោធ គម្រោងការណ៍ធនាគារស្បៀងអាហារ Foodbank វៀតណាម។ លោក Nguyen Tuan Khoi នាយកក្រុមហ៊ុន DSF វៀតណាម អនុប្រធានក្រុម ប្រឹក្សាគាំពារសមាគមន៍កាកបាទក្រហមវៀតណាម បានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៨នេះ យើងខ្ញុំនឹងធ្វើយ៉ាងម៉េចដើម្បីផ្គត់ផ្គង់ស្បៀងអាហារដ៏ល្អ បំផុតជូនទៅមនុស្សចំនួន៤ពាន់នាក់។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងតភ្ជាប់និងទទួល ការជួយឧបត្ថម្ភពីសម្ព័ន្ធក្រុមហ៊ុនស្បៀងអាហារជួរមុខ។ ទន្ទឹមនឹងនោះ យើងខ្ញុំ ក៏ចលនាបុគ្គល អង្គការ ភោជនីយដ្ឋាន សំដៅរួមដៃធានាប្រភពស្បៀងអាហារនេះ ផងដែរ”៕