បើ​ក​សម្ពោធគ្លីនិកសម្ភពដំ​បូង​គេ​ នៃកង​ពេទ្យ​វៀតណាមនៅស៊ូដង់ខាងត្បូង

(VOVWORLD) - នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានឲ្យដឹងថា នាពេលថ្មីៗនេះ នៅទីក្រុង Bentiu (ស៊ូដង់ខាងត្បូង) កងពេទ្យកម្រិត ២ លេខ ៤ របស់វៀតណាមដែលបានចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNMISS បានបើកសម្ពោធគ្លីនិកសម្ភព និងបើកដំណើរការនូវកម្មវិធីសកម្មភាព "រួមគ្នាដើម្បីសុខភាពស្ត្រី"។ 
បើ​ក​សម្ពោធគ្លីនិកសម្ភពដំ​បូង​គេ​ នៃកង​ពេទ្យ​វៀតណាមនៅស៊ូដង់ខាងត្បូង - ảnh 1កងពេទ្យវៀតណាមនៅស៊ូដង់ខាងត្បូងបើកសម្ពោធគ្លីនិកសម្ភពនៅស្ថានបេសកកម្ម UNMISS ។ (រូបថត៖ nld.com.vn)

នេះគឺជាគ្លីនិកសម្ភពដំបូងគេដែលបានសាងសង់នៅកងពេទ្យរបស់វៀតណាម ក្នុងអំលុងពេល ៤ អណត្តិ ដែលត្រូវបានដាក់ពង្រាយនៅស្ថានបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។

យោងតាមលោកវរសេនីយ៍ទោ Vu Minh Duong នាយកកងពេទ្យកម្រិត២ លេខ៤ បានឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៃ កងពេទ្យកម្រិត២លេខ៤ ចំពោះស្ត្រី ដោយរួមចំណែកពង្រឹងតួនាទីរបស់ស្ត្រីក្នុងដំណើរការរក្សាសន្តិភាពនៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ