បើកសម្ពោធច្រកទ្វារអន្តរជាតិ Chi Ma (វៀតណាម) – Ai Dian (ចិន)

(VOVWORLD) - នាថ្ងៃទី១០ ខែកញ្ញា នៅខេត្ត Lang Son ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Chi Ma (វៀតណាម) – Ai Dian (ចិន) ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue។

នាពេលកន្លងទៅ ដោយទទួលបានការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្ម ការបើកច្រកទ្វារព្រំដែនវៀតណាម-ចិនលើក នេះ នឹងជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដល់ការនាំចេញទំនិញកសិផល របស់វៀតណាមទៅកាន់ចិន ក៏ដូចជាការនាំចូលទំនិញនិងវត្ថុធាតុដើមចាំបាច់ពី ចិនចូលមកវៀតណាមវិញផងដែរ។

        បន្ទាប់នោះ នាថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ដឹកនាំក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមនឹងអញ្ជើញចូល រួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) នៅទីក្រុង Nanning ប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ