បើកសម្ពោធដាក់ឲ្យដំណើរការវែបសាយអេឡិចត្រូនិកធានារ៉ាប់រងសង្គមវៀតណាម
|
លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងពិធី
(រូបថតៈ vov) |
(VOVworld)-ទំព័រវែបអេឡិចត្រូនិកធានារ៉ាប់រងសង្គមវៀតណាម មានអាស័យ
ដ្ឋាន ៖ http://kekhai.baohiemxahoi.gov.vn បានបើកឲ្យដំណើរការជាផ្លូវការ ចាប់
ពីថ្ងៃទី១៨ឧសភា។ នេះជាសកម្មភាពរបស់ផ្នែកធានារ៉ាប់រងវៀតណាម សំដៅ
អនុវត្តកម្មវិធីមេកែទម្រង់រដ្ឋបាល របស់រដ្ឋាភិបាលវៀតណាម ព្រមទាំង បង្ក
លក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនិងបណ្តាអង្គភាពអាជីវកម្មដែល
ចូលរួមការធានារ៉ាប់រងអាចទំនាក់ទំនងតាមរយៈបណ្តាញអ៊ីនធើណែត។ ថ្លែង
មតិក្នុងពិធី បើក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
លើកច្បាស់ថា៖ “នេះជាចំណុចសំខាន់របស់ផ្នែកធានារ៉ា់ប់រង់ និងជាសសរទ្រូង
សំខាន់នៃ បណ្តាញសុខុមាលភាពសង្គម ដែលក្នុងនោះ មានមនុស្សចំនួន៦៥
លាននាក់ចូលរួម ការធានារ៉ាប់រងសុខាភិបាល មនុស្សចំនួន១២លាននាក់មាន
ធានារ៉ាប់រងសង្គម និង១០លាននាក់មានធានារ៉ាប់រងបាត់អាជីព។ យើងត្រូវធ្វើ
ល្អបណ្តាគោលនយោបាយនេះ”។
នៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរកម្មាភិបាល
ភ្នាក់ងារផ្នែក ធានារ៉ាប់រងសង្គមម្នាក់ៗ បន្តជម្រុញការងារកែទម្រង់បែបបទ
រដ្ឋបាល និងចាត់ទុកនេះជាភារកិច្ចស្នូលរបស់ផ្នែក ជាសកម្មភាពជាក់ស្តែង
បំរើប្រជាជននិងប្រទេសជាតិ៕