(VOV)_នាថ្ងៃទី១៦ មករា នៅទីក្រុង Cam Pha ខេត្ត Quang Ninh បានប្រព្រឹត្ត
ទៅពិធីបើកសម្ពោធន៍រោងចក្រអគ្គីសនីដើរដោយថាមពលកំដៅ Mong Duong ១។
រោងចក្រអគ្គីសនី Mong Duong ១ ត្រូវបានកសាងឡើងចាប់ពីថ្ងៃទី២២ តុលាឆ្នាំ
២០១១ ដោយមានកម្លាំង ១០៨០ MW។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖
“ ផ្នែកអគ្គីសនីត្រូវឈានទៅមុខមួយជំហាន ដើម្បីបំពេញគ្រប់លក្ខណះ អភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ នេះគឺជាសំណង់អគ្គីសនីទំនើបនៅវៀត
ណាម ដើរតួនាទីដ៏សែនសំខាន់ ក្នុងការបង្កើនបរិមាណអគ្គីសនីនៅវៀតណាម៕”