បើកសម្ពោធន៍សិលាចារិតកេរ៌្តដំណែលវិទ្យុសម្លេងវៀតណាមនៅរូងភ្នំ Tram

បើកសម្ពោធន៍សិលាចារិតកេរ៌្តដំណែលវិទ្យុសម្លេងវៀតណាមនៅរូងភ្នំ Tram - ảnh 1
បើកសម្ពោធន៍សិលាចារិតកេរ៌្តដំណែលវិទ្យុសម្លេងវៀតណាមនៅរូងភ្នំ Tram (VOV)


        Vovworld-សិលាចារិតកេរ៌្តដំណែលវិទ្យុសម្លេងវៀតណាមបានដាក់នៅរូងភ្នំ
Tram ឃុំ Phung Chau ស្រុក Chuong My ក្រុងហាណូយ-គឺជាកន្លែងដែលវិទ្យុ​សម្លេង​
វៀតណាមបន្តកិច្ចការផ្សាយសម្លេងក្នុងសង្គ្រាមប្រឆាំថអាណានិគមនិយម​បារាំង។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកទិវាបុណ្យជាតិទី​២កញ្ញានិង
លើកទី៧០ទិវាបង្កើតវិទ្យុសម្លេងវៀតណាមទី៧កញ្ញ។ ថ្លែងមតិ​នៅពិធី​នេះ
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក​ Nguyen Dang Tien បានសង្កត់​ធ្ងន់​ថា៖

        “ក្នុងនាទីដ៏ពិសិដ្ឋនេះ​យើងហាក់ដូចជាកំពុងស្ដាប់ពាក្យទូន្មានរបស់លោក​ប្រធាន
ហូជីមិញ វិទ្យុផ្សាយសម្លេងជាតិជាឧបករណ៍ដ៏សែនសំខានរបស់បក្ស​និងរដ្ឋាភិបាល
ដើម្បីបញ្ជាណែនាំនិងចលនាប្រជាជនទូទាំងប្រទេសតស៊ូយូរ​អង្វែងនិងបំផ្លាញការ
បិទបាំងរបស់សត្រូវ សំដៅឯកតោពួកវា។ បងប្អូនត្រូវ​រក្សា​សម្លេងរបស់បក្សនិង
រដ្ឋាភិបាលក្នុងគ្រប់កាលៈទេសៈ។ ក្នុងអំឡុង៧០ឆ្នាំកន្លង​ទៅ បណ្ដាជំនាន់កម្មាភិបាល
បុគ្គលិកវិទ្យុសម្លេងវៀតណាមបានចាំជា​និច្ច​ពាក្យ​ទូន្មានរបស់លោកអ៊ំហូ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ