បើកសម្ពោធផ្លាករំលឹកវិញ្ញណក្ខ័ន្ទជនរងគ្រោះនៅទីស្នាក់ការទស្សនាវដ្ដតី Charlie Hebdo

បើកសម្ពោធផ្លាករំលឹកវិញ្ញណក្ខ័ន្ទជនរងគ្រោះនៅទីស្នាក់ការទស្សនាវដ្ដតី Charlie Hebdo - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande បើកសម្ពោធផ្លាក់រំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីស្នាក់ការទស្សនាវដ្តី Charlie Hebdo (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៥ មករា ប្រធានាធិបតីបារាំងលោក Francois Hollande បាន
បើកសម្ពោធផ្លាក់រំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទី
ស្នាក់ការទស្សនាវដ្តី Charlie Hebdo នៅរដ្ឋធានីប៉ារីស។អ្នកចូលរួមពិធី នេះបានដាក់
ផ្កានិងលៃទុករយៈពេលមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងការសម្លាប់
បង្ហូរឈាមដែលបានកើតមានឡើងនៅខែមករាឆ្នាំ២០១៥។នេះជា សកម្មភាពចាប់
ផ្ដើមឲ្យសប្ដាហ៍រំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនានាក្នុង
ឆ្នាំ២០១៥។នាថ្ងៃដដែល ផ្លាករំលឹកវិញ្ញាណក្ខ័ន្ទចំនួនពីរទៀតត្រូវបានបើកសម្ពោធ
ហើយផ្លាករំលឹកមួយទៀតនឹងត្រូវបានបើកសម្ពោធនាថ្ងៃទី៩ មករា ដើម្បីរំលឹក
វិញ្ញាណក្ខ័ន្ទប៉ូលីសចំនួនពីរនាក់ត្រូវពួកភេរវករសម្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ