បើកសម្ពោធផ្លូវរូងក្រោមដី Deo Ca

(VOVWORLD) - នាព្រឹកថ្ងៃទី២១ សីហា ផ្លូវរូងក្រោមដី Deo Ca នៅលើ មហាវិថី ១A ដែលតភ្ជាប់ខេត្ត Phu Yen និងខេត្ត Khanh Hoa ត្រូវបាន បើកសម្ពោធដាក់ឲ្យ ដំណើរការក្រោយរយៈពេល៦ឆ្នាំកសាងឡើង។
បើកសម្ពោធផ្លូវរូងក្រោមដី Deo Ca - ảnh 1 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី២១ សីហា ផ្លូវរូងក្រោមដី Deo Ca នៅលើមហាវិថី ១A ដែលតភ្ជាប់ខេត្ត Phu Yen និងខេត្ត Khanh Hoa ត្រូវបានបើកសម្ពោធដាក់ឲ្យ ដំណើរការក្រោយរយៈពេល៦ឆ្នាំកសាងឡើង។ គំរោងការណ៍នេះត្រូវបានអនុវត្ត តាមរូបសណ្ឋានដៃគូសាធារណៈ-ឯកជន។ លោក Le Dinh Tho អនុរដ្ឋមន្រ្តី ក្រសួងគមនាគមន៍និងដឹកជញ្ជូន បានឲ្យដឹងថា៖

        “សំណង់ផ្លូវរូងក្រោមដី Deo Ca នឹងជួយបង្កើតកម្លាំងចលករអភិវឌ្ឍន៍អំពី ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាល។ វា តភ្ជាប់ Phu Yen ជាមួយមណ្ឌលសេដ្ឋកិច្ច Van Phong ទីក្រុង Nha Trang ហើយ តភ្ជាប់មណ្ឌលឧស្សាហកម្មជាមួយមណ្ឌលទេសចរណ៍ក្នុងតំបន់។ បង្កើតកម្លាំង ចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ធានាសន្តិសុខការពារជាតិតំបន់ ភាគកណ្ដាលនិង Tay Nguyen”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ