បើកសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការអនឡាញ ជួយឧបត្ថម្ភជំនាញ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាល Covid-19

(VOVWORLD) - មជ្ឈមណ្ឌលនេះមានលទ្ធភាពតភ្ជាប់ទៅនឹងទីកន្លែងសំខាន់ៗចំនួន ២៣ ក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត និងមន្ទីរពេទ្យជាង ១៤០០ នៅទូទាំងប្រទេស។
បើកសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការអនឡាញ ជួយឧបត្ថម្ភជំនាញ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាល Covid-19 - ảnh 1សកម្មភាពពិនិត្យសុខភាព (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៥ ខែមិនា ក្រសួងសុខាភិបាលបានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន VMED បានបើក សម្ពោធមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការអនឡាញ ជួយឧបត្ថម្ភជំនាញ ធ្វើរោគវិនិច្ឆ័យនិងព្យាបាល Covid-19។ មជ្ឈមណ្ឌលនេះត្រូវបានដាក់ឲ្យដំណើរការ សំដៅឆ្លៀតយកប្រយោជន៍ពីគុណសម្បត្តិលេចធ្លោនៃបណ្ដាវិធានការសុខាភិបាលឌីជីថល ក្នុងការគ្រប់គ្រង រុញថយក្រោយ Covid-19 និងគ្រប់គ្រងជំងឺរាតត្បាតនាពេលខាងមុខ ក៏ដូចជាអនុញ្ញាតឲ្យអ្នកជំនាញ អ្នកគ្រប់គ្រង ធ្វើការផ្ដល់ប្រឹក្សាជំនាញ និងណែនាំដល់ ស្ថាប័នពាក់ព័ន្ធនានា បានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាព នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។

មជ្ឈមណ្ឌលនេះមានលទ្ធភាពតភ្ជាប់ទៅនឹងទីកន្លែងសំខាន់ៗចំនួន ២៣ ក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត និងមន្ទីរពេទ្យជាង ១៤០០ នៅទូទាំងប្រទេស។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះក៏មានមុខងារគ្រប់គ្រង និងសម្របសម្រួលនូវប្រភពកម្លាំង និងសកម្មភាពជំនាញ សំដៅជួយឧបត្ថម្ភដល់មូលដ្ឋានពិនិត្យនិងព្យាបាលជំងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ