បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី១៣របស់បក្ស
(VOVWORLD) - ថ្លែងនៅពិធីនេះ លោក Le Manh Hung អនុប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា ការបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌ មាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការឃោសនាអំពីខ្លឹមសារ នានានៃមហាសន្និបាតលើកនេះ។
ទិដ្ឋភាពនៃពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ baoquocte.vn) |
ពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាម បានប្រារព្ធធ្វើ ឡើងនារសៀលថ្ងៃទី២២ មករា នៅទីក្រុងហាណូយ ដោយមានការចូលរួម របស់អ្នកយកព័ត៌មានវៀតណាម និងអ្នកយកព័ត៌មានអចិន្រ្តៃយ៍នៃបណ្ដា ទីភ្នាក់ ងារសារព័ត៌មានអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ ថ្លែងនៅពិធីនេះ លោក Le Manh Hung អនុប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា ការបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌ មាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការឃោសនាអំពីខ្លឹមសារ នានានៃមហាសន្និបាតលើកនេះ។ លោកបានបញ្ជាក់ថា៖ “មជ្ឈមណ្ឌលសារព័ត៌មាននេះ នឹងបង្កលក្ខណៈងាយស្រួលបំផុត ដោយបំពាក់សម្ភារៈឧបករណ៍ដ៏ល្អបំផុត ដើម្បីបម្រើការផ្សាយតាម រលកវិទ្យុ ទូរទស្សន៍ ក៏ដូចជាការសរសេរព័ត៌មាននិងអត្ថបទសម្រាប់អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេសជិត៥០០នាក់មកពីស្ថាប័នសារព័ត៌មានក្នុងស្រុកចំនួន១៩១ស្ថាប័ន អ្នកយកព័ត៌មានជាង៦០នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀត ណាម ចំនួន២៦កន្លែងដែលមកបំពេញការងារដោយផ្ទាល់ និងអ្នកយកព័ត៌មានអន្តរជាតិជិត១០០ នាក់ទៀត ដែលបំពេញការងារតាមប្រព័ន្ធអនឡាញផងដែរ”៕