បើកសម្ពោធវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac (នៃហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo បានកាត់ខ្សែបូបើកសម្ពោធទីស្នាក់ការនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង (VKIST)។
បើកសម្ពោធវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin-pyo រួមជាមួយគណៈប្រតិភូ កាត់ខ្សែបូ។(រូបថត៖ Doãn Tấn/TTXVN)

ទីស្នាក់ការរបស់ VKIST រួមមានបន្ទប់ពិសោធន៍ទំនើបចំនួន ៥ ដែលមានតម្លៃសរុប ៥ លានដុល្លារ។ នេះជាគម្រោងជំនួយឥតសំណងធំបំផុតរបស់កូរ៉េខាងត្បូងសម្រាប់វៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា VKIST “បំពាក់លើខ្លួនបេសកកម្មក្លាយជាវិទ្យាស្ថានពហុវិស័យ  ឈានមុខគេក្នុងការស្រាវជ្រាវអនុវត្ត និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើតម្រូវការនៃឧស្សាហកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមប្រកបដោយនិរន្តរភាព” ។ លោកប្រធានរដ្ឋសភាបានចាត់ទុកថា៖ ជាមួយនឹងសម្ភារៈបរិក្ខារទំនើបៗ បុគ្គលិកល្អ រួមជាមួយផលិតផលស្រាវជ្រាវដំបូង VKIST នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាវិទ្យាស្ថាន សាកលវិទ្យាល័យ និងអាជីវកម្ម  ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Kim Jin Pyo បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋសភានឹងបន្តគាំទ្រឲ្យវិទ្យាស្ថានក្លាយជាស្ពានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ