បើកសម្ពោធវិបផតថលបើកចំហថវិការដ្ឋ៖ វឌ្ឍនភាពដ៏ធំធេងក្នុងការអនុវត្តតម្លាភាពថវិការបស់វៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ សីហានៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀត ណាមបានបើកសម្ពោធឲ្យដំណើរការជាផ្លូវការនូវវិបផតថល បើក ចំហថវិការដ្ឋនៅ អាស័យដ្ឋាន៖ http://ckns.mof.gov.vn/។
ទិដ្ឋភាពនៃពិធីបើកសម្ពោធវិបផតថលបើកចំហថវិការដ្ឋ។ (រូបថត៖ VGP) |
នេះជាវឌ្ឍនភាពដ៏ធំធេងក្នុងការ អនុវត្តតម្លាភាពថវិការបស់វៀតណាម។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានសង្កត់ធ្ងន់ថា៖
“ការកសាងនិងដាក់ឲ្យដំណើរការនូវវិបផតថលបើកចំហថវិការដ្ឋ មាន អត្ថន័យដ៏សែនសំខាន់ក្នុងការអនុវត្តតម្លាភាពថវិកា ជួយសម្រួលឲ្យ ប្រជាជនសហគ្រាស អ្នកស្រាវជ្រាវ អង្គការទាំងក្នុងនិងក្រៅប្រទេស ចូល ស្រាវជ្រាវ យកព័ត៌មាន ទិន្នន័យ បង្កើនសកម្មភាពឃ្លាំមើលថវិការដ្ឋរបស់ មហាជន លើកកំពស់ទំនួលខុសត្រូវក្នុងការគ្រប់គ្រងនិងប្រើប្រាស់ថវិកា រដ្ឋ។ តាមនោះ រួមចំណែកបង្កើនវិន័យសារពើពន្ធនិងការប្រើប្រាស់ប្រភព ធនធានពីថវិការដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ”។
ការបង្កើតវិបផតថលបើកចំហថវិការដ្ឋគឺជាជំហានដំបូងដើម្បីក្រសួងហិរញ្ញវត្ថុឆ្ពោះទៅការអនុវត្ត “ទិន្នន័យបើកចំហ” នៃផ្នែកហិរញ្ញវត្ថុ សំដៅផ្គត់ ផ្គង់ដល់ប្រជាជន សហគ្រាស អង្គការនៅក្នុងនិងក្រៅប្រទេស នូវព័ត៌មាន ស្ដីពីសកម្មភាពរបស់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងតភ្ជាប់និងផ្គត់ផ្គង់ព័ត៌មានដល់ វិបផតថលទិន្នន័យជាតិ ក៏ដូចជាបណ្ដាក្រសួងនិងស្ថាប័នមជ្ឈឹមផងដែរ៕