បើកសម្ពោធវិបផតថលសេវាកម្មការងារធ្វើវៀតណាម
(VOVWORLD) - គម្រោងនេះគឺ សំដៅកសាងបណ្ដាញព័ត៌មានស្ដីពីសេវាកម្មការងារធ្វើ បង្កើតមូលដ្ឋានទិន្ន ន័យមនុស្សស្វែងរកការងារ-ការងារស្វែងរកមនុស្សលើទូទាំងប្រទេស ព្រមទាំងជួយ ឧបត្ថម្ភដល់បណ្ដាមជ្ឈមណ្ឌលសេវាកម្មការងារក្នុងការពិគ្រោះយោបល់ ណែនាំពីការងារ ការផ្គត់ផ្គង់ពលករ ការវិភាគនិងព្យាករណ៍ទីផ្សារពលករ ផងដែរ។
ការចុចប៊ូតុងបើកដំណើរការវិបផតថលសេវាកម្
មការងារធ្វើ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៩ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត ណាមនិងក្រសួងពលករ-ការងារធ្វើកូរ៉េខាងត្បូង បានរៀបចំពិធីបើកសម្ពោធវិបផតផលសេវាកម្មការងារធ្វើវៀតណាម (ESIP)។ នេះជាគម្រោងឧបត្ថម្ភបច្ចេក ទេសក្នុងការកសាងវិបផតថលសេវា កម្មការងារធ្វើ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ ខាងត្បូង។ ថ្លែងនៅពិធីនេះ លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា គម្រោងនេះគឺ សំដៅកសាងបណ្ដាញព័ត៌មានស្ដីពីសេវាកម្មការងារធ្វើ បង្កើតមូលដ្ឋានទិន្ន ន័យមនុស្សស្វែងរកការងារ-ការងារស្វែងរកមនុស្សលើទូទាំងប្រទេស ព្រមទាំងជួយ ឧបត្ថម្ភដល់បណ្ដាមជ្ឈមណ្ឌលសេវាកម្មការងារក្នុងការពិគ្រោះយោបល់ ណែនាំពីការងារ ការផ្គត់ផ្គង់ពលករ ការវិភាគនិងព្យាករណ៍ទីផ្សារពលករ ផងដែរ។
វិបផតថលសេវាកម្មការងារធ្វើនេះមានអាស័យដ្ឋាន៖ http://esip.vieclamvietnam.gov.vn ដែលដំបូងបង្អស់បានដំណើរការនៅ ទីក្រុងធំចំនួន២នោះគឺទីក្រុងហាណូយនិងទីក្រុងហូជីមិញ៕