បើកសម្ពោធស្ដូបមិត្តភាពវៀតណាម -កម្ពុជានៅទន្លេរសេកុង

(VOVWORLD) -នាថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្ពុជា បានប្រព្រឹត្តិទៅពិធីសម្ពោធ ស្ដូបមិត្តភាពវៀតណាម -កម្ពុជា ក្រោយពេលជួសជុលហើយ។
បើកសម្ពោធស្ដូបមិត្តភាពវៀតណាម -កម្ពុជានៅទន្លេរសេកុង - ảnh 1បើកសម្ពោធស្ដូបមិត្តភាពវៀតណាម -កម្ពុជានៅទន្លេរសេកុង 

នាថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្ពុជា បានប្រព្រឹត្តិទៅពិធីសម្ពោធ ស្ដូបមិត្តភាពវៀតណាម -កម្ពុជា ក្រោយពេលជួសជុលហើយ។ នេះគឺជាស្ដូបមិត្តភាពទី ១០ ដែលសម្រេចរួចរាល់ការជួសជុលឡើងវិញតាមគម្រោងការណ៍ជួសជុលឡើងវិញនូវ ស្ដូបមិត្តភាពចំនួន ១៧ នៅទឹកដីកម្ពុជាដោយក្រសួងការពារប្រទេសវៀតណាមផ្ដល់ជំនួយ។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីកម្ពុជា លោក ញ៉ែមវ៉ាលី និងអភិបាលខេត្ត លោក មុំសារឿន បានអះអាថា ស្ដូបមិត្តភាពវៀតណាម - កម្ពុជាមិនត្រឹមជាកន្លែងចងចាំនូវគុណូបការៈរបស់ជនស្នេហាជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីកម្មក្នុងបុព្វហេតុរំដោះកម្ពុជាបណ្ណោះទេ ថែមទាំងជានិមិត្តរូបអមតៈនៃចំណងសាមគ្គីភាព មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ កម្ពុជា- វៀតណាមទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ