បើកសម្ពោធសារមន្ទីរហូជីមិញនៅប្រទេសថៃ
(VOVWORLD) - ពិធីបើកសម្ពោធសារមន្ទីរហូជីមិញនៅប្រទេសថៃបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែកញ្ញា នៅភូមិ Dong ខេត្ត Phichit។ នេះជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រទី៣អំពី លោកប្រធានហូជីមិញនៅប្រទេសថៃ ក្រៅពីកេរ្តិ៍ដំណែលផ្សេងៗនៅខេត្ត Udon Thani និង Nakhon Phanom។
ពិធីកាត់ខ្សែបូបើកសម្ពោធសំណង់ (រូបថត៖ VOV) |
សារមន្ទីរហូជីមិញ រួមជាមួយមណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញ ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលមិត្តភាពថៃ វៀតណាម នៅខេត្ត Phichit ដោយមានទំហំប្រមាណ៦ពាន់៤រយម៉ែត្រការ៉េ។ ខេត្ត Phichit ជាទីបង្អង់ដំណើរដំបូងរបស់លោកប្រធានហូជីមិញក្នុងរយៈពេលដែលលោករស់នៅនិងធ្វើសកម្មភាពបដិវត្តន៍នៅប្រទេសថៃ។
ថ្លែងមតិនៅពិធីបើកសម្ពោធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang បានថ្លែងអំណរគុណចំពោះរាជ្យវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ រួមជាមួយសហគមន៍ ជនថៃដើមកំណើតវៀតណាម ដែលបាន រួមកម្លាំងកសាងសំណង់នេះ។ ចំណែកឯរដ្ឋមន្ត្រីកីឡានិងទេសចរណ៍ថៃ Weerasak Kowsurat និង អភិបាលខេត្ត Phichit លោក Weerasak Wichitsaengri បានអះអាងថា សំណង់នេះនឹងរួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងថៃនិងវៀតណាម៕