បើកសម្ភោធន៍បន្ទប់រៀនមានឈ្មោះលោកប្រធានហូជីមិញនៅសហព័ន្ធរុស្ស៊ី

បើកសម្ភោធន៍បន្ទប់រៀនមានឈ្មោះលោកប្រធានហូជីមិញនៅសហព័ន្ធរុស្ស៊ី - ảnh 1
បើកសម្ភោធន៍បន្ទប់រៀនមានឈ្មោះលោកប្រធានហូជីមិញនៅសហព័ន្ធរុស្ស៊ី (VOV)

        Vovworld-នារសៀលថ្ងៃទី២៦វិច្ឆិកា​នៅវិទ្យាស្ថានពលកម្មនិងទំនាក់​ទំនង​
សង្គម​នៅរដ្ឋធានីម៉ូស្គូ(សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅពិធីបើកសម្ភោធន៍បន្ទប់​រៀន
មាន​ឈ្មោះលោកប្រធានហូជីមិញ កន្លែងតាំងបង្ហាញរូបថតសៀវភៅ​វីដេអូរ​និងវត្ថុ​អនុស្សាវរីយ៍អំពីលោកប្រធាន។​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​សហព័ន្ធ​រុស្ស៊ី​
លោក Pham Xuan Son បានលើកច្បាស់ថា ការបើកបន្ទប់​រៀនមានឈ្មោះ​លោក
ប្រធាន​ហូជីមិញ​ជាការរួមចំណែកសំខាន់ក្នុងកិច្ចការពង្រឹងនិងពង្រីក​ដោយឥតឈប់
ឈរ​ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក៏​ដូចជាការយល់ដឹង
និង​ទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាមនិង​សហព័ន្ធរុស្ស៊ី។ រីឯនាយក​
វិទ្យាស្ថាន​ពលកម្មនិងទំនាក់ទំនងសង្គម សាស្ត្រាចារ្ស Kodzkin បានឲ្យដឹងថា៖

        “យើងខ្ញុំបើកបន្ទប់រៀនមានឈ្មោះអគ្គមគ្គុទេសដ៏មហិមារវៀតណាម​ហូជីមិញ ជាអ្នកដែលដាក់គ្រឹះស្ថាន និងមានការរួមចំណែកជាច្រើនសំរាប់​ទំនាក់​ទំនងវៀត​
ណាម​​-រុស្ស៊ី សំដៅអភិវឌ្ឍន៍ទិសដៅមួយក្នុងបណ្ដាទិសដៅអាទិភាព​យុទ្ធសាស្ត្រ​
របស់​វិទ្យាស្ថានក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ នៅទី​នេះប្អូនៗអាច
រៀន​សូត្រផង​មានលក្ខណៈដើម្បីទស្សនាវត្ថុតាំងបង្ហាញរូបភាព​និងស្វែងយល់អំពី​
អគ្គមគ្គុទេស​ដ៏មហិមាររបស់វៀតណាមផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ