បើកសម្ភោធសំណង់ជាច្រើនរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ

បើកសម្ភោធសំណង់ជាច្រើនរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ - ảnh 1
បើកសម្ភោធសំណង់ជាច្រើនរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ (anninhthudo.vn)

        Vovworld-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនាព្រឹកថ្ងៃទី៩តុលា​បាន​រៀបចំពិធីដាក់ឲ្យដំណើរការគំរោងការផ្លូវជាតិលេខ៥និងបើកសម្ភោធន៍​ស្ពាន Dong
Tru ទន្ទឹមនឹងនោះដាក់ផ្លាក់សំណង់រំលឹកខួបលើកទី៦០នៃទិវា​រំដោះ​​រដ្ឋធានីសំរាប់
គំរោងការទាំងពីរនេះ។ អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាម​លោក Nguyen Phu Trong និងឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Hai បានអញ្ចើញចូលរួម។ នេះជាគំរោងការ
មួយក្នុងចំណោមគំរោងការ​គមនាគមន៍​​សំខាន់របស់ទីក្រុងហាណូយ។ ថ្លែងមតិនៅ
ទីនេះ ឧបនាយករដ្ឋមន្ត្រី​លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖

        “ក្នុងផែនការរបស់ទីក្រុងហាណូយ ទន្លេ Hong ត្រូវបានយកជាមជ្ឈ​មណ្ឌល​និង
គំរោងការសាងសង់ផ្លូវជាតិលេខ៥ត្រូវបានដាក់ឲ្យដំណើរការបាន​បង្កើត​ខ្សែគមនាគម
សំខាន់បំរើឲ្យវិនិយោគអភិវឌ្ឍន៍បណ្ដាមណ្ឌលឧស្សាហកម្ម​ទីប្រជុំជននៅភាគខាងជើង
ទន្លេ Hong។ នេះក៏ជាការសុក្រិដ្ឋប្រព័ន្ធផ្លូវខ្សែក្រវាត់​ទី​​២ រួមចំណែកបន្ធូស្រាលបរិមាណ
គមនាគមន៍អន្តរខេត្តតាមទិស Hai Phong, Hung Yen, Hai Duong ទៅព្រលានយន្តហោះ
Noi Bai និងបណ្ដាខេត្ត​ភាគ​ខាង​លិច ពាយ័ព្យ។”

        នាថ្ងៃដដែលមជ្ឈមណ្ឌលពាណិជ្ជកម្ម Thien Son Plaza Hoan Kiem បាន​ដាក់ផ្លាក់ជា
ផ្លូវការជាសំណង់ស្វាគមខួបលើកទី៦០រំដោះរដ្ឋធានី។ នេះជាប្រព័ន្ធ​ពាណិជ្ជកម្មដោយ
មានពាណិជ្ជកម្មសញ្ញាមានកិត្យានុភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ