បើកសមយុទ្ធការពារជាតិវៀតណាម-ឥណ្ឌាលើកទី៣

(VOVWORLD) - ប្រធានបទនៃ Ex VINBAX ២០២២ គឺដើម្បីកសាង និងដាក់ពង្រាយក្រុមវិស្វករ និងក្រុមវេជ្ជសាស្រ្ដនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ 

សមយុទ្ធការពារជាតិវៀតណាម-ឥណ្ឌាលើកទី៣ ដោយមានឈ្មោះថា  "Ex VINBAX ២០២២" បានបើកនៅថ្ងៃទី ១ ខែសីហា និងអូសបន្លាយ រហូតដល់ថ្ងៃទី ២០ ខែសីហា នៅឯតំបន់យោធា Chandi Mandir រដ្ឋ Haryana នៃប្រទេសឥណ្ឌា។

ប្រធានបទនៃ Ex VINBAX ២០២២ គឺដើម្បីកសាង និងដាក់ពង្រាយក្រុមវិស្វករ និងក្រុមវេជ្ជសាស្រ្ដនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ការរៀបចំសមយុទ្ធ Ex VINBAX ២០២២ ក្នុងទម្រង់នៃលំហាត់ហ្វឹកហ្វឺនដែលមានវិសាលភាពប្រសើរជាង បើប្រៀបធៀបទៅនឹងសម័យមុនៗ ជួយបង្កើនការសម្របសម្រួលប្រយុទ្ធ និងអនុញ្ញាតឱ្យចែករំលែកបទពិសោធន៍ដ៏ល្អបំផុតរវាងយោធាវៀតណាម និងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ