បើកសម័យប្រជុំជាប្រចាំលើកទី ៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

(VOVWORLD) -នាថ្ងៃទី ១៨ មិថុនា នៅទីស្ដីការអង្គការសហប្រជាជាតិប្រចាំនៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស)ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំលើកទី ៣៨។ 
បើកសម័យប្រជុំជាប្រចាំលើកទី ៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ - ảnh 1 ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ (ប្រភព: The Algemeiner)

ឯកអគ្គ រដ្ឋទូត លោក Duong Chi Dung ប្រធានប្រតិភូបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ  អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតប្រចាំនៅទីក្រុងហ្សឺណែវ ដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។ បន្ទាប់ពីកិច្ចសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនោះ អង្គប្រជុំនឹងបន្តធ្វើការដល់ដំណាច់ថ្ងៃទី ៦ កក្កដា ដោយផ្ដោតសំខាន់ទៅលើរបៀបវារៈរួមមាន៖ សិទ្ធិនារី សុខាភិបាល សិទ្ធិអប់រំ បញ្ហាជួញដូរមនុស្ស និង ចំណាកស្រុកជាដើម។សម័យប្រជុំនេះនឹងពិនិត្យមើលរបាយការណ៍ជាង ៦៥ ច្បាប់ ស្តីពីយន្តការរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។  ទន្ទឹមនឹងនេះសម័យប្រជុំក៏នឹងពិចារណាអនុម័តលើរបាយការណ៍ចុងក្រោយនៃយន្តការត្រួតពិនិត្យទូទៅនៃប្រទេសទាំង ១៤ ផងដែរ។

តាមផែនការ វៀតណាមនឹងរួមជាមួយបង់ក្លាដេស និងហ្វីលីពីនឧទ្ទេសនាមអំពីពង្រាងសេចក្ដីសម្រេចចិត្តអំពីសិទ្ធិនារីក្នុងបរិបទបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ