បើកសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា   បានបើកសម័យប្រជុំលើកទី ២៤។

បើកសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VOV)

ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍អំពីការងារបង្កើតច្បាប់  ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើគម្រោងច្បាប់ស្តីពីផ្លូវថ្នល់ និងគម្រោងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទាំងនេះគឺជាគម្រោងច្បាប់ចំនួនពីរ ដែលត្រូវបានរដ្ឋសភាសម្រេចក្នុងសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៤ បំពេញបន្ថែមកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣។

បន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើការបូកសរុប និងពិនិត្យការអនុវត្តសេចក្តីសម្រេចរួមស្តីពីការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់សមាជិកសភា។ ទាក់ទិននឹងខ្លឹមសារនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ប្រតិភូត្រូវរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនជានិច្ច ផ្ទៀងស្តាប់យោបល់របស់ប្រជាជន និងត្រូវបានប្រជាជនជឿទុកចិត្ត។ ច្បាប់ស្តីពីការរៀបចំរដ្ឋសភា ដែលត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ ២០២០ ចែងថា៖ សមាជិកសភា ត្រូវជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាប្រចាំ ដើម្បីស្វែងយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត។ សមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតតាមកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់គណៈប្រតិភូរដ្ឋសភា ដោយជួបប្រាស្រ័យអ្នកបោះឆ្នោតនៅកន្លែងរស់នៅ និងកន្លែងធ្វើការ។ សេចក្តីសម្រេចចិត្តខាងមុខក៏ត្រូវតែបញ្ជាក់យ៉ាងច្បាស់អំពីខ្លឹមសារ និងទម្រង់បែបបទនេះ ហើយបន្ទាប់មកផ្តល់ការណែនាំជាក់ស្តែង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ