បើកសម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ៖ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថលនិងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - កិច្ចប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបើកនៅថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្តីការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀត ប្រចាំទីក្រុងហ្សឺណែវ។
គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំ |
អញ្ជើញថ្លែងនៅទីនេះ ស្នងការសិទ្ធិមនុស្សលោក Michelle Bachelet បានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនស្មារតីទទួលខុសត្រូវដើម្បីធានាថាមនុស្សជំនាន់អនាគត កំពុងរស់នៅក្នុងសេរីភាព សន្តិភាព សេចក្តីថ្លៃថ្នូរ និងត្រូវបានធានា រាល់សិទ្ធិជាមូលដ្ឋានអំពីការអប់រំ សុខាភិបាលនិងសន្តិសុខសង្គម។ ទន្ទឹមជាមួយគ្នានោះ ប្រទេសនានាត្រូវគោរពតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស បញ្ឈប់យ៉ាងឆាប់ៗ ការរើសអើង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចព្រមព្រៀងជាសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាពនិងតាមសណ្តាប់ធ្នាប់ (GCM) រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ក្នុងថ្ងៃដដែល ថ្លែងសម័យពិភាក្សា ស្តីពីការការពារសិទ្ធិកុមារ ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai បានបង្ហាញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានតែងតែយកចិត្តទុកដាក់ការពារនិងជំរុញកិច្ចប្រឹងប្រែងលើកកម្ពស់សិទ្ធិរបស់កុមារ ដែលបានបង្ហាញនៅក្នុងឯកសារសំខាន់ៗជាច្រើនរបស់អាស៊ាន ដូចជាចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផែនការមេសហគមន៍វប្បធម៌សង្គមអាស៊ាន ២០២៥ ជាដើម៕