បើកសម័យប្រជុំលើកទី ៥១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ធ្នូនេះនៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំលើកទី ៥១។
ទិដ្ឋភាពនៃសម័យប្រជុំអិចន្ត្រៃយ៍រដ្ឋសភាលើកទី ៥០ |
ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ គឺថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ធ្វើវិសោធនកម្ម); ពិចារណានិងផ្តល់សច្ចា ប័នលើសេចក្តីព្រាងបទបញ្ញត្តិ ស្តីពីការអនុគ្រោះសម្រាប់ជន មានគុណូបការៈ (ធ្វើវិសោធនកម្ម) ក៏ដូចជា ពិនិត្យនិងផ្តល់សេចក្តីសម្រេចចិត្តលើបញ្ហាមួយចំនួន។
នៅក្នុងសម័យប្រជុំលើកទី ៥១ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណានិងផ្តល់យោបល់លើសេចក្តីសន្និដ្ឋាននៃសម័យប្រជុំលើកទី ១០ និងបានផ្តល់មតិដំបូងស្តីពីការត្រៀមរៀបចំសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំ ២០២០។ ការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ក៏ជាបញ្ហាដែលអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ផងដែរ៕